សូមអរគុណដែលបានចូលទស្សនា​ BLOG ដ៏អស្ចរ្យនេះ​។សូមអោយអ្នកទាំងអស់គ្នាមានសុខភាពល្អ​ ប្រាជ្ញា ឈ្លាសវៃ​ រៀនពូកែ មានអនាគតល្អ​ និង​ កុំភ្លេចនឹកខ្ងុំជានិរន្ត៍ណា។BYE BYE FRIEND ជាទីស្រលាញ់ទាំងអស់គ្នា។

អាសយ័យដ្ធានទំនាក់ទំនង Phone numer:089634822or0888893909 E-mail:youkeosaminy@gmail.com

វប្បធ៌ម

គ្រឹះ​នៃ​វប្បធម៌​ខ្មែរ

ដោយវិគីភីឌា
វប្បធម៌-អរិយធម៌​ខ្មែរ​បច្ចុប្បន្ន​ដែលជា​ លទ្ធផល​នៃ​ការវិវត្ត​ដ៏​យូរលង់​បានប្រសូត​ចេញពី​មូលដ្ឋានគ្រឹះ​ខ្មែរ-មន ឬ​មន-ខ្មែរ និង​ឥណ្ឌា​ដែល​គេ​ពុំ​អាច​ផ្តាច់ចេញ​ពីគ្នា​បានឡើយ ហើយ​ភាព​សំយោគ​ដ៏​ស្អិតរ​មួ​ត​នេះហើយ ដែល​ធ្វើឱ្យ វប្បធម៌-អរិយធម៌​ជាតិខ្មែរ​មាន​ភាព​សម្បូរបែប និង​ត្រ​ចេះ​ត្រចង់ ។

Cambodia map.jpg

តាមពិត មុន​ភាព​សំយោគ​ដើម​នេះ ដែល​ផ្តើមឡើង​នា​សម័យ​ប្រវត្តិសាស្ត្រ ឬ​មុននេះ​បន្តិច វប្បធម៌​ខ្មែរ​មាន​លក្ខណៈ​ជាតិ​ខ្លួន​មកហើយ ។ លក្ខណៈសម្បត្តិ​ពិសេស​នេះ ត្រូវ​បន្ត​ដោយ​សហគមន៍​ដែល​ស្ថិតក្នុង​អម្បូរ​មន-ខ្មែរ នៅ​ឥណ្ឌូចិន និង​នៅ​ម៉ាឡាយូ (ម​លា​យូ) រហូតដល់​សព្វថ្ងៃ​ដែល​រស់នៅ​តំបន់​ខ្ពង់រាប ឬ​តាម​តំបន់​ព្រៃភ្នំ ហើយ​ដែល​ពុំ​អាច​ទ​ទូល​ឥទ្ធិពល​ពី​ឥណ្ឌា ចិន ឬ​អឺរ៉ុប​នៅឡើយ ។

ដូចនេះ ប្រវត្តិវិទូ ឬ​អ្នកស្រាវជ្រាវ​ខាង​វប្បធម៌​ខ្មែរ​មិនត្រូវ​បំភ្លេច​នូវ​ចក្ខុវិស័យ​ចម្បង ដែល​ទាក់ទិន​នឹង​កំណើត​ព្រមទាំង​ការវិវត្ត​នៃ​វប្បធម៌​ខ្មែរ​នេះឡើយ ។ ពោលគឺ​ពួកគេ​ត្រូវ​ស្គាល់​អំពី​ប្រភព​នៃ​វប្បធម៌-អរិយធម៌​ដើម​របស់​ ជនជាតិខ្មែរ​យ៉ាង​ជាក់ច្បាស់ ហើយ​មិនត្រូវ​បំភ្លេច​នូវ​វិភាគទាន​ដ៏​ថ្លៃថ្លា​ពី​ប្រទេស​ឥណ្ឌា​ក្នុងការ​ សាងសង់​នូវ​មូលដ្ឋានគ្រឹះ​របស់​សង្គម​ខ្មែរ​ក្នុង​អតីតកាល​ក៏​ដូច​ក្នុង​ បច្ចុប្បន្នភាព​ដែរ ។

យ៉ាងណាមិញ ​ពួកគេ​ក៏​មិនត្រូវ​បំភ្លេច​បំបាត់ដាន​នូវ​រាល់​តួនាទី​ជា​ប្រវត្តិសាស្ត្រ​ របស់​ជនជាតិខ្មែ​រ និង​កុលសម្ព័ន្ធ​មន-ខ្មែរ ដែល​កំពុង​រស់នៅ​ពាសពេញ​ដេរដាស​ទូទាំង​ភូមិភាគ​អាស៊ីអាគ្នេយ៍​នេះដែរ ព្រោះថា​ជនជាតិខ្មែរ​គឺជា​ជនជាតិ​ចាស់ ហើយ​មាន​សាវតារ​ដ៏​យូរ លង់​មួយ ។

ជារួម គេ​ត្រូវ​ស្គាល់​នូវ​វប្បធម៌​ខ្មែរ​ដើម​ដែល​បាន​ចាប់បដិសន្ធិ​ឡើង​ច្រើន​ ពាន់​លាន​ឆ្នាំមុន​ការហូរចូល​នៃ​វប្បធម៌​ឥណ្ឌា អ្វីដែល​គេ​ហៅថា​ឥណ្ឌូ​ រូបនីយកម្ម និង​ការ​កាត់​ផ្សំ​ជាមួយ​អម្បូរ​ចិន​ដែល​ធ្វើឱ្យ​សម្បុរស្បែក​មាន​លក្ខណៈ​ ជ្រះ​បន្តិច ។

Cambodia map1.jpg

អ្វីដែល ​ទើប​ពោល​ខាងលើ គឺជា​ក្បួនខ្នាត ក្រឹត្យក្រម​តែមួយគត់​ប្រក​ដោយ​លក្ខណៈ​វិទ្យាសាស្ត្រ​ដែល​អាច​ជម្រុញ​ គ្រប់ការ​ស្រាវជ្រាវ​រាវរក​អំពី​វប្បធម៌​ខ្មែរ​ឱ្យមាន​លក្ខណៈ​ត្រឹមត្រូវ និង​ប្រសិទ្ធភាព​ខ្ពស់ ។ ជាការ​សោកស្តាយ​ណាស់​ដែល​រហូតដល់​សព្វ​ថ្ងៃនេះ ការខ្វះខាត​ផ្នែក​ឯកសារ​ក៏ដូចជា​ធនធានមនុស្ស និង​សតិសម្បជញ្ញៈ​ក្នុងការ​ សរសេរ​ឯកសា​រ​ស្រាវជ្រាវ​ដែលមាន​អត្ថប្រយោជន៍ និង​មាន​លក្ខណៈ​វិទ្យាសាស្ត្រ អន្តរជាតិ​ដោយ​អ្នកនិពន្ធ​ខ្មែរ​មួយចំនួន​នៅតែមាន​នៅឡើយ។ ដូចនេះហើយ ពួកគេ​មិនអាច​ឈានទៅរក​សច្ចភាព ឬ​ផ្តល់​យុត្តិធម៌​ជូន​វិស័យ​វប្បធម៌ និង​ប្រជាជន​ខ្មែរ​នៅឡើយ ក្នុងខណៈដែល​មានការ​បំភ្លៃ ឬ​បំភ័ន្ត​ប្រវត្តិសាស្ត្រ​ជាតិ​របស់ខ្លួន ។ គឺ​ក្នុងន័យ​នេះហើយ​ដែល​គេ​ត្រូវតែ​បំពេញ​កង្វះខាត​ដោយ​បំប៉ន​នូវ​ចំណេះដឹង​ ទូទៅ​ឱ្យបាន​ធំ​ទូលំទូលាយ​ឱ្យបាន​ច្រើន​ជា​អតិបរមា ដែលជា​ត្រីវិស័យ​ចម្បង​ដើម្បី​អភិវឌ្ឍ​ការចេះដឹង​សកល​មួយ​ប្រកបដោយ​សុភ​ វិនិច្ឆ័យ​ដែល​អ្នកប្រាជ្ញ​អាច​ទ​ទូល​ស្គាល់​ជា​ផ្លូវការ​បាន ។

សរុបសេចក្តី ​មក គ្រប់ការ​និយាយ​អំពី​វប្បធម៌​ខ្មែរ គេ​ត្រូវផ្តោត​ការយកចិត្តទុកដាក់​លើ​ទស្សនៈ​ជា​មូលដ្ឋាន​ខាងលើនេះ​ជាមុន សិន បើ​ពុំ​ដូច្នេះ​ទេ គេ​នឹងមិន​អាច​នឹង​ឈោង​ទៅ​ចាប់​នូវ​គំនិត​ឧ​ប​សំយោគ​មួយ​ដែលជា​ខ្លឹមសារ​ ស៊ីជម្រៅ​ពិត​របស់​ព្រលឹង​ជាតិ​យើង​បានជា​ដាច់ខាត (ម.ត្រា​ណេ) ។

គម្រោង​នៃ​ការ​បង្កើត​មជ្ឈមណ្ឌល​​វប្បធម៌​ចាម
25/07/2011 - បទយកការណ៍
ជាទូទៅ នៅ​ប្រទេស​កម្ពុជា ជនជាតិ​ចាម ដែល​មាន​ដើមកំណើត​មកពី​នគរ​ចម្ប៉ា​ដែល​បាន​ធ្វើដំណើរ​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជាយូរលង់​មកហើយ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ជន​ជាតិ​នៃ​ជាតិ​សាសន៍​ខ្មែរ​តែមួយ។
ប្រាសាទព្រះវិហារ
03/07/2011 - កម្ពុជា
មិនខុសពី​ឆ្នាំមុនៗ ប្រទេសកម្ពុជា​នឹង​រៀបចំ​ពិធី​រម្លឹក​ខួបបី​ឆ្នាំ ថ្ងៃដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​​ជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ក្នុងថ្ងៃ ទី៧ ខែ កក្កដា ខាងមុខ​នេះ។ ពិធីធំ​នឹង​ត្រូវ​រៀបចំនៅឯ​ប្រាសាទ​ព្រះវិហារ​តែម្តង ចំណែក​នៅតាម​វត្តអារាម​ទូទំាង​ប្រទេស ត្រូវទួង​ស្គរជ័យ​ព្រមៗគ្នា​នៅវេលាម៉ោង​៧ព្រឹក​ក្នុង ថ្ងៃ៧ កក្កដា។
បាពួន​ប្រាសាទ​មិត្តភាព​បារាំង-កម្ពុជា
03/07/2011 - បទយកការណ៍
ចាប់ពី​ពេលនេះ​ទៅ ប្រាសាទ​បាពួនឬ​ប្រាសាទ​ភ្នំ​នៃទសវត្សទី១១​ត្រូវដាក់​អោយ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ចូលទស្សនា​វិញហើយ បន្ទាប់ពី​ប្រាសាទ​រាង​ពីរ៉ាមីត​មួយនេះ​ត្រូវស្ថិតនៅ​ក្រោម​ការ​ជួសជុល​១៦ឆ្នាំមកហើយ​ដោយសាលា​ចុងបូព៌ា​របស់​ប្រទេសបារាំង។
លោក​ប៉ាស្កាល់ រ៉ូយែរ៖ ការងារ​ជួសជុល​ប្រាសាទ​បាពួន​ត្រូវបាន​ធ្វើឡើង​មួយ​សតវត្សរ៍​មកហើយ
02/07/2011 - ភ្ញៀវប្រចាំសប្តាហ៍
ភ្ញៀវ​​របស់​យើង​ប្រចាំ​សប្តាហ៍​នេះ គឺ​លោក​ប៉ាស្កាល់ រ៉ូយែរ (Pascal Royère) ស្ថាបត្យករ​ និង​ជា​ប្រធាន​គម្រោង​ជួសជុល​ប្រាសាទ​បាពួន។
សូ ស្រណោះ៖« ការ​ប្រមាថ​ដោយ​ពាក្យសំដី​បាន​ក្លាយ​ជា​ការ​តស៊ូ និង​ជោគជ័យ »
14/06/2011 - នាទីជីវិតជោគជ័យ
នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​នា​ថ្ងៃ​អង្គារ​ ទី​១៤​មិថុនា​នេះ ញឹម សុផល​សូម​ណែនាំ​លោក អ្នកនាង​ឲ្យ​ស្គាល់​អំពី​ដំណើរ​ជីវិត​របស់​លោក​សូ ស្រណោះ ជា​សិល្បករ​តន្ត្រី​ក្លាស៊ីក​មួយ​រូប​ដែល​បាន​ទទួល​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​ប្យ៉ាណូ​នៅ​ប្រទេស​ជប៉ុន។
លោក អ៊ី វ៉ុងហែម អំពាវនាវ​បង្កើត​សាលារៀន​វិស័យ​ភាពយន្ត​ខ្មែរ
16/05/2011 - បទយកការណ៍
ក្រោយពី​ការ​ធ្លាក់ចុះ​នៃ​វិស័យ​ភាពយន្ត​ខ្មែរ រោងកុន​មួយ​ចំនួន​ធំ​ត្រូវ​បាន​បិទ​ទ្វារ ទស្សនិកជន​ក៏​លែង​មក​ចូល​ទស្សនា រីឯ​សមិទ្ធិករ​ភាពយន្ត​​ខ្មែរ​ដែល​នៅ​រស់​រាន​មាន​ជីវិត ក៏​បាក់​ទឹក​ចិត្ត​និង​បោះបង់​ចោល​វិស័យ​ភាពយន្ត​ខ្មែរ។
ប្រាសាទ​បាក់បែក ជា​មហាវិទ្យាល័យ​បុរាណវិទ្យា​មួយទៀត
08/05/2011 - បទយកការណ៍
មាន​ប្រាសាទ​បុរាណ​ខ្មែរ​បាក់បែក​ជាច្រើន​ដែល​កំពុង​បាន​ទទួល​ជំនួយ​ពី​ប្រទេស​ជាមិត្ត​ជាង១០ឆ្នាំ​មក​ហើយ ដើម្បី​ជួសជុល​ប្រាសាទ​អោយ​មាន​ជីវិត និង​រឹងមាំ​ឡើង​វិញ។ ជំនួយ​ពី​បរទេស​មិន​ត្រឹមតែ​ចូលរួម​ចំណែក​ក្នុង​ការ​ថែរក្សា​សម្បត្តិ​វប្បធម៌​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បាន​ក្លាយ​ជា​សាលារៀន​ផ្តល់​ជំនាញ​ជួសជុល​ប្រសាទបុរាណ​ដល់​កូនខ្មែរ​ផង​ដែរ។
ចូលឆ្នាំថ្មី​ជា​ឱកាស​ធ្វើ​បុណ្យ និង​ការ​សប្បាយ​ក្នុង​សង្គម​ខ្មែរ
14/04/2011 - បទយកការណ៍
នៅថ្ងៃ​ព្រហស្បតិ៍​ទី​១៤​មេសា​នេះ​ ប្រជាពលរដ្ឋ​ខ្មែរ​ទំាងអស់​ចាប់​ផ្តើម​ប្រារព្ឋ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណី​ជាតិ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ។ ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​នេះ បាន​បង្ក​បរិយាកាស​រីករាយ​ក្នុង​សង្គម​គ្រួសារ​ខ្មែរ​ ដោយ​មាន​ការជួប​ជុំ​គ្នា​ធ្វើ​បុណ្យ​ដាក់​ទាន​ ចំពោះ​អ្នក​មាន​គុណ​បាន​ស្លាប់​ ចែក​ឋាន​ទៅ និង​កំពុង​រស់​នៅ។
បញ្ហា​នៃ​ការអភិរក្ខ​សាស្រ្តា​ស្លឹក​រឹត​ខ្មែរ
08/04/2011 - បទយកការណ៍
នៅ​ប្រទេស​កម្ពុជា ប្រវត្តិ​នៃ​សាស្ត្រា​ស្លឹករឹត​ខ្មែរ​ ដែល​មាន​ចំណាស់​តាំងពី​ព្រះបាទ​ជ័យវរ័ន្ម​ទី៧ បាន​ទទួល​រង​នូវ​ការ​បំផ្លិចបំផ្លាញ ជា​បន្ត​បន្ទាប់​ដោយសារ​សង្គ្រាម និងការ​បោះបង់​ចោល។
សាលា​ល្ខោន​បាសាក់​មាន​សកម្មភាព​ឡើងវិញ
07/04/2011 - បទយកការណ៍
កុមារ និង​យុវជន​ដែលមកពី​បណ្តា​ខេត្ត​ក្រុង​នានា​បាន​នាំគ្នា​វិលត្រលប់​ទៅរក​សាលា ​ល្ខោនបាសាក់​ឡើងវិញ ​បន្ទាប់ពី​រប៉ាត់រប៉ាយ​អស់មួយរយៈ​ដោយសារ​ការផ្លាស់ប្តូរ​សាលា​ ទៅកន្លែងឆ្ងាយ​និងមាន​ទឹកលិច ។ការងើប​ឡើងវិញនេះ​ទទួលបាន​ការជ្រោមជ្រែង​ផងដែរ​ពីសំណាក់​សមាគម​អតីត​ និស្សិត នៃ​សកលវិទ្យាល័យ​វិចិត្រ​សិល្បៈ​ខ្មែរ នៅប្រទេស​បារាំង។