សូមអរគុណដែលបានចូលទស្សនា​ BLOG ដ៏អស្ចរ្យនេះ​។សូមអោយអ្នកទាំងអស់គ្នាមានសុខភាពល្អ​ ប្រាជ្ញា ឈ្លាសវៃ​ រៀនពូកែ មានអនាគតល្អ​ និង​ កុំភ្លេចនឹកខ្ងុំជានិរន្ត៍ណា។BYE BYE FRIEND ជាទីស្រលាញ់ទាំងអស់គ្នា។

អាសយ័យដ្ធានទំនាក់ទំនង Phone numer:089634822or0888893909 E-mail:youkeosaminy@gmail.com

ទស្សនះគួរយល់ដឹង

ទស្សនះគួរយល់ដឹង
ហេតុអ្វីបានជាគ្រូពេទ្យភាគច្រើនគ្មានសុជីវធម៏
មិនចម្លែកសម្រាប់អ្នកដែលធ្លាប់ចូលពេទ្យរដ្ឋ នៅពេលឃើញអាកប្បកិរិយាពេទ្យធ្វើមកលើអ្នកជំងឺ និងអ្នកថែអ្នកជំងឺដោយប្រើពាក្យគំរោះគំរើយ ស្ដីថាដូចសត្វធាតុ ពេទ្យដែលខ្ញុំគិតថាជាប់ចំណាត់ថ្នាក់លេខមួយខាងនេះ ប្រហែលជាពេទ្យគន្ធបុប្ផា ដែលជាពេទ្យពិនិត្យ និងព្យាបាលរោគកុមារ ខ្ញុំទើបតែចូលពេទ្យនោះ​​ជាលើកទីមួយ កាលពីប៉ុន្មានថ្ងៃមុន ពេលប្អូនជីដូនមួយខ្ញុំក្ដៅខ្លួនខ្លាំង ពេលចូលទៅដល់ក្នុងមន្ទីរពេទ្យ គ្រូពេទ្យបីបួនអ្នក ប្រុសម្នាក់ស្រីពីរ បីនាក់​, ខ្ញុំមិនចាំ, ខ្ញុំមិនទាន់បាននិយាយអី អង្គុយផង ពេទ្យនោះស្ដីឱ្យមីងចំណាស់ម្នាក់កំពុងបីកូននឹងដៃ ដែលទំនងចាស់ជាងពេទ្យនោះ ពេទ្យនិយាយកំបុតកំបុយ​​ថាឱ្យចេញទៅក្រៅទេ!! ម៉េចនិយាយមិនស្ដាប់គ្នាទេអ្ហី?” មីងនោះខំអង្វររលីងរលោងទឹកភ្នែកព្រោះគាត់បារម្ភពីកូនគាត់ ពេទ្យនោះនៅតែដេញគាត់ឱ្យចេញ មីងក៏បីកូនចេញរបៀបមិនអស់ចិត្ត រួចពេទ្យនោះបែរមកសួរខ្ញុំឈឺអី?… អង្គុយកៅអីមក!!” និយាយរបៀបគំរាមសួរចម្លើយអ្នកទោសយ៉ាងម៉េចមិនដឹងទេ រួចឱ្យខ្ញុំដាក់ប្អូនអង្គុយលើកៅអី គេមើលតើអង្គុយបានអត់ រួច​​ថាកូនហ្នឹងមិនអីទេ យកទៅវិញទៅខ្ញុំក៏ថាវាក្ដៅឡើងចង់សន្លប់ ហូរឈាមតាមច្រមុះទៀតផង ពេទ្យថាហូរឈាមតាមច្រមុះមិនអីទេ យកទៅវិញ ម៉ោងចាំចូលមកម្ដងទៀត!” ខ្ញុំក៏អង្វរថាឱ្យជួយពិនិត្យក្មេងបន្តិចទៅ ពេទ្យគេត្អូញធុញណាស់វ៉ី! មើល៍យកថ្នាំប៉ារាឱ្យលេបមួយចំហៀងទៅ ហើយឱ្យទៅក្រៅទៅ!” ពេទ្យប្រុសនោះ ក៏យកថ្នាំ​​បោះ​​នៅលើតុមុខ​​ខ្ញុំ និយាយថាណេះ! យកទៅលេបទៅ! លេបមួយគ្រាប់ហ្នឹងហ្មងទៅ!” រួចពេទ្យគេនាំគ្នាសើចគ្នាគេ ហើយ​​ដើរទៅអង្គុយធ្វើមិនដឹង ខ្ញុំចាប់ក្ដៅទ្រូងភ្លាម រួចក៏បីប្អូនដើរចេញមកក្រៅវិញ និងនាំទៅពេទ្យកុមារជាតិ មិនស្មានថា ពេទ្យកុមារជាតិស្រួលជាងពេទ្យគន្ធបុប្ផាសោះ ខ្ញុំចំណាយលុយ ២០០០៛ ទិញសៀវភៅចូលពិនិត្យរោគ និងចំណាយ ៦០០០៛ លើថ្លៃបើកថ្នាំ និង​​មិនចាំបាច់រង់ចាំយូរ​​ទៀតផង តែសេវាក៏មិនល្អខ្លាំងណាស់ណាទេ តែចាត់ទុកថាប្រសើរជាងគន្ធបុប្ផាឆ្ងាយណាស់
តើអាកប្បកិរិយាបែបពេទ្យនៅគន្ធបុប្ផាបណ្ដាលមកអំពីអ្វី? មកពីចរិតរបស់ពេទ្យ​​ទាំងនោះ មកពីការនៅជាមួយអ្នកជំងឺរាល់ថ្ងៃ ធ្វើឱ្យគាត់មួម៉ៅ លែងចេះនិយាយពាក្យល្អ ចេះតែពាក្យជេរ ស្ដីបន្ទោស តែទោះជាយ៉ាងណា ក៏ខ្ញុំនៅតែបន្ទោសដែរ ព្រោះអាកប្បកិរិយាហ្នឹងវាជ្រុលហួសហេតុពេក ធ្វើឱ្យខ្ញុំស្អប់មុខពេទ្យហ្នឹងមែនទែន ឧបមាថា ចៃដន្យពេទ្យហ្នឹងជាបងប្អូនខ្ញុំ មកលេងផ្ទះខ្ញុំអី ខ្ញុំមិនខ្លាចនឹងតោងចាន​​បាយចេញ និងដេញមិនឱ្យស៊ីបាយនោះទេ ព្រោះវាដូចជាឆ្អែតពេញទ្រូងណាស់ ថ្ងៃនោះ
 

មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​មិន​ខ្វល់​ពី​រឿង​នេះ ដោយសារ​តែ​នេះ​ជា​កិច្ច ការ​ដែល​លំបាក​សម្រាប់​ខ្លួន​អ្នក។ ទោះ​ជា​យ៉ាង​ណា បំណង​ដែល​ចង់​ធ្វើ​ឲ្យ​អ្នក​ដទៃ​ពេញ​ចិត្ត សប្បាយ​ចិត្ត​ដោយសារ​អ្នក​នោះ ​គឺ​គ្មាន​ក្បួន​ឡើយ ហើយ​ជារឿយៗ អ្នក​នឹង​ទទួល​បាន​លទ្ធផល​ផ្ទុយ​ពី​ការ​គិត​ទៅ​វិញ។
នៅ​ពេល​ដែល ការ​ខ្វះ​ភាព​ទុកចិត្ត​មិន​មែន​មាន​ន័យ​ចាំបាច់​ថា​អ្នក ជា​បុគ្គ ល ដែល​គ្មាន​ការ​ប្រុង​ប្រយ័ត្ន ជា​មនុស្ស​មិន​គួរ​គោរព ឬ…តែ​យ៉ាង​ណា​​កង្វះខាត​ភាព គួរ​ឲ្យ​ទុកចិត្ត​នេះ ក៏​អាច​បញ្ជាក់​ពី​សមត្ថភាព​នៃ​ការ​ចាត់ចែង ឬ​​ធ្វើ​ជា​បុគ្គល​អាច​ពឹង​ពាក់​បាន ឬ​មិន​បាន​។
អ្នក​ក៏​មិន​ចាំបាច់​ត្រូវ ស្ម័គ្រចិត្ត​ធ្វើ​គ្រប់​កិច្ច​ការងារ​ទាំង​អស់​ដែរ ឬ​ក៏​មិន​មែន​ជា​ការ​ល្អ​ដែរ​ដែល​​គិត​ថា​អ្នក ត្រូវ​តែ​ជួយ​ដោះស្រាយ​បញ្ហា​មនុស្ស​ទាំង អស់ ដែរ។ខាងក្រោម​នេះ​ជា​វិធី​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា​បុគ្គល​ដែល​គួរ​ជា​ទី​ទុកចិត្ត​នៃ​អ្នក​ដទៃ​បាន​ដោយ​មិន​ចាំបាច់​ធ្វើ​កិច្ចការ​ហួស​ពី​សមត្ថភាព ឬ​ក៏​អាច​ប៉ះពាល់​ដល់​ខ្លួន​អ្នក​ឡើយ។
១. ប្រកាន់​សន្យា​របស់​ខ្លួន​ឲ្យ​បាន
កុំ​សន្យា​ធ្វើ​អ្វី​មួយ​ងាយៗ លុះត្រាតែ​អ្នក​ប្រាកដ​ថា​បាន​សួរ​ខ្លួន​ឯង​ថា “តើ​ខ្ញុំ​អាច​ធ្វើ​កិច្ចការ​នេះ​បាន​ទេ? “ ប្រសិន​បើ​អ្នក​មាន​កិច្ចការ​ផ្សេង​ច្រើន​ដែល​ត្រូវ​បំពេញ ឬ​អ្នក​មិន​អាច​ធ្វើ​កិច្ចការ​នោះ​បាន​ទេ​សូម​កុំ​គ្រាន់​តែ​សន្យា​ដោយ​បង្ខំ​ជាមួយ​អ្នក​ណា​ឡើយ។ គ្មាន​នរណា​ម្នាក់ អាច​ធន់​ទ្រាំ​បាន​ទេ ប្រសិន​បើ​ជា​រឿយៗ អ្នក​តែង​ច្រាន​ចោល​ការ​សន្យា ឬ​ធ្វើ​កិច្ចការ​នោះ​មិន​បាន​សម្រេច។​ ដូចនេះ សូម​កុំ​ព្យាយាម​សន្យា​អ្វី​ដែល​អ្នក​ធ្វើ​មិន​បាន។ យ៉ាង​ណា​មិញ អ្នក​នឹង​ចាប់ផ្ដើម​ម៉ត់ចត់​នឹង​សន្យា​របស់​អ្នក កាលណា​អ្នក​ដឹង​ថា តើ​នៅ​ពេល​ដែល​អ្នក​សន្យា ហើយ​អាច​បំពេញ​កិច្ចការ​មួយ​បាន​លទ្ធផល​ល្អ​ចំពោះ​នរណា​ម្នាក់ ហើយ​អ្នក​នោះ​នឹង​មាន​អារម្មណ៍​ថា​អ្នក​បាន​ផ្ដល់​ភាព​ទុក​ចិត្ត​បាន​ចំពោះ​គេ។
. បដិសេធ​ដោយ​ទទួល​ការ​ពេញ​ចិត្ត
អ្នក​ភាគច្រើន​តែង​ចង់​បង្ហាញ​ការ​ចាប់​អារម្មណ៍ ដោយ​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​នៅ​ជុំវិញ​បាន​សប្បាយ​ចិត្ត ដើម្បី​ទទួល​បាន​ការ​ទុកចិត្ត។ ទោះបី​ជា​យ៉ាង​ណា អ្នក​មិន​គួរ​ណា សម្របសម្រួល​យក​ពេល​វេលា និង​សេចក្ដី​សុខ​របស់​ខ្លួន​ទាំង​អស់​ទៅ​ធ្វើ​កិច្ចការ​ទាំង​នោះ​ទេ។ ដូចនេះ​សូម​ប្រាកដ​ថា អ្នកចេះ​កំណត់​អាទិភាព​រាល់​កិច្ច​ការងារ​ផ្សេងៗ។ ប្រសិន​បើ​អ្នក​អាច ធ្វើ​បាន​អ្នក​ពិត​ជា​ដឹង​ថា​អ្វី​ដែល​អ្នក​ត្រូវ​បំពេញ​មុន ហើយ​អ្វី​ដែល​អ្នក​អាច​រង់ចាំ​បាន មិន​តែ​ប៉ុណ្ណោះ អ្នក​ថែម​ទាំង​អាច​រក​ឃើញ​ពេល​ទំនេរ​សម្រាប់​កម្សាន្ត​ រីករាយ​ជាមួយ​អ្នក​ទាំង​អស់​ជុំវិញ​ខ្លួន​អ្នក​ទៀត​ផង។
៣. បង្កើត​លក្ខខណ្ឌ​ដែល​បង្ហាញ​ថា​អ្នក​ពិសេស
មាន​មនុស្ស​មិន​តិច​ទេ​ដែល​គិត​ថា​គេ​អាច​អះអាង​បញ្ជាក់​ពី​សមត្ថភាព​របស់​គេ ដោយ​ព្យាយាម​ធ្វើ​កិច្ចការ​ទាំង​អស់​ដោយ​ខ្លួន​គេ នៅ​ពេល​ដែល​គេ​ដឹង​ថា គេ​មិន​អាច​​បង្កើត​កំហុស​តទៅទៀត​បាន។ ចាំ​ថា មាន​តែ​ខ្លួន​អ្នក​ទេ​ដែល​ស្គាល់​ខ្លួន​ឯង​ជាង​អ្នក​ដទៃ។ ប្រសិន​បើ​អ្នក​ពិត​ជា​កំពុង​ពោរពេញ​ដោយ​ការ​បារម្ភ និង​ស្ត្រេស​ហើយ​នោះ អ្នក​នឹង​បាត់បង់​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​គ្រប់គ្រង​ខ្លួន​ឯង បាត់បង់​ភាព​ម្ចាស់ការ ដូច​នេះ​អ្នក​ត្រូវ​ព្យាយាម​គ្រប់គ្រង​ស្ថានភាព​នៃ​ការ​បាត់បង់​ភាព​ម្ចាស់ការ​នេះ​ឲ្យ​បាន។ ស្ដាប់​ទៅ​ហាក់​ដូច​ជា​ពិបាក តែ​ការ​ពិត​គឺ​ងាយ​ជាង​ការ​គិត​របស់​អ្នក។ ជា​រឿយៗ ដើម្បី​ឆ្លង​ផុត​បញ្ហា​លំបាក​នេះ អ្នក​គួរ​ចេះ​ត្រលប់ ក្រោយ​ពីរ បី​ជំហាន​និង​ធ្វើ​ការ​វាយ​តម្លៃ​ជា​ថ្មី។ តាម​រយៈ​ការ​អនុវត្ត​បែប​នេះ អ្នក​នឹង​អាច ក្លាយ​ជា​មនុស្ស​ដែល​ផ្ដោត​អារម្មណ៍ មាន​ទឹកចិត្ត​បំពេញ​កិច្ចការ​ដោយ​ភាព​ល្អ​ឥត​ខ្ចោះ ហើយ​ជា​មួយ​គ្នា​នេះ​ដែរ អ្នក​នឹង​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​គ្រប់​ពេល​ ចេះ​ចាត់ចែង ទាំង​ពេលវេលា ឬ​កិច្ចការ​ផ្សេងៗ ប្រកប​ដោយ​ភាព​ឆ្លាតវៃ។
៤. ចេះ​បត់បែន​តាម​កាលៈទេសៈ
ប្រសិន​បើ​អ្នក​មានបំណង​ចង់​បត់បែន​​​ និង​ផ្លាស់ប្ដូរ​ជាមួយ​អ្នក​ណា នោះ​អ្នក​ទាំង​នោះ ក៏​កាន់​បត់បែន​ជាង​អ្នក​ទៀត។ ទោះបី​ជា​អ្នក​មិន​ទទួល​បាន​ភ្លាមៗ តែ​ធានា​ថា អ្នក​នឹង​ទទួល​បាន​នៅ​ពេល​ណា​មួយ។


មនុស្ស​គ្រប់​រូប​តែង​តែ​ស្រមៃ​ថា​នឹង​មាន​ខ្សែ​ជីវិត​មួយ​ពោរពេញ​ដោយ​ភាព​ជោគជ័យ​។ តែ​ក្ដី​ប្រាថ្នា​នេះ​បាន​សម្រេច​ភាគ​តិច​ណាស់។ ហេតុផល​ទូទៅ​ដោយ​សារ​តែ​ពួក​គេ​ មិន​ដឹង​ច្បាស់​ពី​អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ​។ ពេល​ខ្លះ​បាន​ឈ្វេង​យល់​ច្រើន​ពី​ភាព​ជោគជ័យ​ ទទួល​នូវ​ដំបូន្មាន​ច្រើន​ដែរ តែ​បែរជា​មិន​ដឹង​ថា​គួរ​ចាប់​ផ្ដើម​ពី​ចំណុច​ណា​មុន​ទៅ​វិញ។ ខាង​ក្រោម​នេះ​ជា​ផែន​ទី​​ដែល​ជីវិត​របស់​អ្នក​គួរ​ដើរ​តាម៖
. កំណត់​គោលដៅៈ វា​ជា​ជំហាន​ចាប់​ផ្ដើម​ដ៏​សំខាន់​ដែល​អ្នក​ចាំបាច់​ត្រូវ​តែ​ដឹង។ ពេល​កំណត់​គោលដៅ​ហើយ នោះ​អ្នក​នឹង​ដឹង​ច្បាស់​ពី​អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ។ ឧទាហរណ៍​ថា​អ្នក​ចង់​ក្លាយ​ជា​វិស្វករ​នា​ពេល​អនាគត​ នោះ​អ្នក​នឹង​ដឹង​ច្បាស់​ហើយ​ថា​គួរ​ខំ​រៀន​មុខ​វិជ្ជា​​អ្វី​ជាង​គេ នៅ​វិទ្យាល័យ។
. បង្កើត​ផែន​ការៈ ត្រូវ​រៀប​ចំ​ផែន​ការ​ឲ្យ​បាន​ច្បាស់​ចំពោះ​ធនធាន​ដែល​ខ្លួន​មាន។ ដឹង​ច្បាស់​ពី​អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ​ ធ្វើ​បែប​ណា​ ធ្វើ​នៅ​ពេល​ណា​ជា​ដើម។ ការ​រៀប​ចំ​ផែន​ការ​បាន​ច្បាស់​នឹង​ជួយ​ឲ្យ​ការ​អនុវត្តន៍​ការងារ​រលូន​និង​ទាន់​ពេល​វេលា។
. ចេះ​គ្រប់គ្រង​ពេល​វេលាៈ សូម​បែង​ចែក​ឲ្យ​ដាច់​រវាង​ម៉ោង​ធ្វើ​ការ​និង​ពេល​ផ្ទាល់​ខ្លួន។ ម្យ៉ាង​ទៀត​ត្រូវ​ដឹង​ច្បាស់​ថា​អ្វី​ជា​កិច្ច​ការ​អាទិភាព(បន្ទាន់​ហើយ​សំខាន់ បន្ទាន់​តែ​មិន​សំខាន់​ សំខាន់​តែ​មិន​បន្ទាន់​ មិន​សំខាន់​និង​មិន​បន្ទាន់)
. ទុក​គោល​ដៅ​ក្នុង​ខួរក្បាល​រាល់​ថ្ងៃៈ ដាក់​វិន័យ​ចំពោះ​ខ្លួន​ឯង​ថា រៀងរាល់​ថ្ងៃ​ត្រូវ​ធ្វើ​អ្វី​មួយ​ដែល​មាន​ប្រយោជន៍​ចំពោះ​គោល​ដៅ​ដែល​បាន​កំណត់​ ទោះ​ជា​កិច្ចការ​តូចតាច​ពុំ​សូវ​សំខាន់​ក៏​ដោយ។ការ​ដាក់​វិន័យ​ចំពោះ​ខ្លួន​ឯង​ វា​អាច​នឹង​ពិបាក​ពី​ដំបូង​ តែ​អ្នក​នឹង​ទទួល​បាន​នូវ​ទម្លាប់​ដ៏​នា​ពេល​អនាគត។
. រៀន​ពី​អ្នក​ជោគជ័យៈ ត្រូវ​ឈ្វេងយល់​បន្ថែម​ពី​ឥរិយាបថ​និង​ការ​អនុវត្តន៍​របស់​បុគ្គល​ជោគជ័យ​មុនៗ​ក្នុង​លោក។ ហើយ​យក​ចំណុច​ល្អៗ​មក​អនុវត្តន៍​ចំពោះ​ជីវិត​អ្នក​ឲ្យ​ស្រប​ទៅ​តាម​ស្ថាន​ភាព។
. ពិនិត្យ​ការអនុវត្តន៍ៈ ត្រូវ​តាមដាន​រាល់​សកម្មភាព​ដែល​ខ្លួន​បាន​និង​កំពុង​តែ​ធ្វើ​ ថា​តើ​វា​សមស្រប​ទៅ​នឹង​គោលដៅ​ដែល​បាន​កំណត់​ដែល​ឬ​ទេ? បំពេញ​រាល់​ចំណុច​ខ្វះ​ខាត់​និង​កែ​សម្រួល​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ។
. ថែ​សុខភាពៈ ក្នុង​ន័យ​នេះ​ ចង់​សំដៅ​លើ​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។ ដើម្បី​ឲ្យ​ទទួល​បាន​នូវ​សុខភាព​ល្អ​បុគ្គល​គ្រប់​រូប​ត្រូវ​គិត​លើ​កត្តា​សំខាន់​៥គឺ ការ​ហូបចុក​ឲ្យ​មាន​តុល្យភាព ហាត់ប្រាណ​ឲ្យ​ច្រើន​ គេង​ឲ្យ​បាន​គ្រប់គ្រាន់ ដើរ​កម្សាន្ត​ និង​តុល្យភាព​រវាង​ការ​បញ្ចូល​និង​បញ្ចេញ។

៥ជំហាន​នៃ​ការ​សម្រេច​ចិត្ត​ត្រូវ
មាន​មនុស្ស​ជា​ច្រើន​មាន​បញ្ហា​ក្នុង​ការ​សម្រេច​ចិត្ត ព្រោះ​ពួក​គេ​ខ្លាច​សម្រេច​ចិត្ត​ខុស។ តែ​ទោះ​ជា​យ៉ាង​ណា​ការ​សម្រេច​ចិត្ត​ខុស​ក៏​មាន​ប្រយោជន៍​ដែរ ព្រោះ​អាច​ទុក​ជា​បទពិសោធន៍​ទៅ​ថ្ងៃ​ក្រោយ។ដើម្បី​សម្រេច​ចិត្ត​ឲ្យ​បាន​ជោគជ័យ​ អ្នក​ចាំ​បាច់​ត្រូវ​ស្គាល់​ច្បាស់​អ្វី​ជា​បញ្ហា​ជា​មុន​សិន បន្ទាប់​មក​ត្រូវ​ស្វែង​រក​ឲ្យ​បាន​នូវ​ពហុ​ដំណោះស្រាយ​និង​កំណត់​ពី​គុណសម្បត្តិ​និង​គុណ​វិបត្តិ​របស់​វា។ តែ​ទោះ​ជា​យ៉ាង​ណា​ការ​សម្រេច​ចិត្ត​ត្រូវ​គិត​ពី​ហានិភ័យ​ដែល​អាច​កើត​ឡើង​នា​ពេល​អនាគត​ផង។ ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​ សូម​ឈ្វេង​យល់​ពី​៥ជំហាន​​នៃ​ការ​សម្រេច​ចិត្ត​ដូច​ខាង​ក្រោម៖
. ទទួល​ស្គាល់​នូវ​តម្រូវការ​( need recognition)
មាន​ន័យ​ថា​ត្រូវ​ស្គាល់​ច្បាស់​អ្វី​ជា​បញ្ហា​ប្រឈម​ និង​ហេតុផល​ដែល​នាំ​ឲ្យ​មាន​បញ្ហា។ ឧទាហរណ៍​ថា​អ្នក​ត្រូវ​ការ​សម្រេច​ចិត្ត​ទិញ​កុំព្យូទ័រ​មួយ​គ្រឿង ដូច្នេះ​អ្នក​ត្រូវ​រក​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​តម្រូវ​ការ​កុំព្យូទ័រ។ នៅ​ពេល​ដឹង​ពី​មូលហេតុ​ហើយ ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ចិត្ត​ទិញ​ ដើម្បី​ឲ្យ​សមស្រប​ទៅ​នឹង​តម្រូវ​ការ។
. ស្វែង​រក​ព័ត៌មាន​(search information)
បន្ទាប់​ពី​កំណត់​នូវ​បញ្ហា​ហើយ ត្រូវ​ស្វែងរក​ព័ត៌មាន​ក៏​ដូច​ជា​ដំណោះស្រាយ​ដែរ។ អ្នក​អាច​ស្វែង​រក​ព័ត៌មាន​តាម​ប្រភព​ជា​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ឧទាហរណ៍​បន្ទាប់​ពី​ដឹង​ខ្លួន​ថា​ចង់​ទិញ​កុំព្យូទ័រ​ហើយ អ្នក​ត្រូវ​ស្វែង​រក​ព័ត៌មាន​ដែល​ទាក់ទង​ទៅ​នឹង​កុំព្យូទ័រ​ តាម​រយៈ​សួរ​អ្នក​ដទៃ​ដែល​ធ្លាប់​ប្រើប្រាស់​កុំព្យូទ័រ មើល​ទស្សនាវដ្ដី​បច្ចេកវិទ្យា សួរ​អ្នក​ជំនាញ​ ឬ​វិធីសាស្ត្រ​ផ្សេង​ជា​ច្រើន​ទៀត។
. វាយតម្លៃ​ជម្រើស(evaluation of alternative)
ក្រោយ​ពី​ប្រមូល​ព័ត៌មាន​បាន​ហើយ ត្រូវ​ចេះ​វាយ​តម្លៃ​រាល់​ជម្រើស​ ដោយ​កំណត់​នូវ​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន​របស់​ជម្រើស​និមួយៗ។ ស្រប​នឹង​ឧទាហរណ៍​ខាង​លើ អ្នក​ត្រូវ​យក​កុំព្យូទ័រ​ឲ្យ​បាន​ច្រើន​ម៉ាក​ ហើយ​ញែក​ពី​គុណសម្បត្តិ​និង​គុណវិបត្តិ​របស់​វា។
. សម្រេច​ចិត្ត( decision making)
នៅ​ពេល​ដែល​ដឹង​ពី​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​របស់​ជម្រើស​និមួយៗ​ហើយ នេះ​ជា​ដំណាក់​កាល​ដែល​ត្រូវ​សម្រេច​ចិត្ត​យក​ជម្រើស​មួយ​ដែល​ល្អ​បំផុត និង​ ស្រប​ទៅ​នឹង​អ្វី​ដែល​អ្នក​ចង់​បាន។
ទន្ទឹម​គ្នា​នេះ​ដែរ នៅ​ពេល​ដឹង​ពី​សមត្ថភាព​របស់​ម៉ាក​កុំព្យូទ័រ​និមួយៗ​ហើយ អ្នក​ត្រូវ​សម្រេច​ចិត្ត​ទិញ​ម៉ាក​កុំព្យូទ័រ​មួយ​ ដែល​មាន​គុណភាព​ល្អ​បំផុត​និង​សមស្រប​បំផុត​សម្រាប់​តម្រូវ​ការ​របស់​អ្នក។
. ក្រោយ​ពេល​សម្រេច​ចិត្ត​(post decision making)
បន្ទាប់​ពី​សម្រេច​ចិត្ត​ហើយ ត្រូវ​អង្កេត​មើល​ជម្រើស​ដែល​អ្នក​បាន​អនុវត្ត​ ថា​អ្វី​ជា​គុណវិបត្តិ​និង​គុណសម្បត្តិ​ ទុក​ជា​បទពិសោធន៍​សម្រាប់​ការ​សម្រេច​ចិត្ត​លើក​ក្រោយ​កុំ​ឲ្យ​មាន​ការ​ខុសឆ្គង។